Author: ppfyummy

  • យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

    យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលបានទទួលសមាជិកវិទ្យាស្ថានឡាវ-ជប៉ុន (LJI) និងសមាគមអតីតសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលសម្រាប់ម្ចាស់អាជីវកម្មតាមបែបជប៉ុន (KEIEIJUKU) របស់វិទ្យាស្ថាន ដើម្បីមកធ្វើទស្សនកិច្ចនៅក្រុមហ៊ុន PPF Yummy Manufacturing Co., Ltd. របស់យើង។ ដំណើរទស្សនៈកិច្ចនេះ ក៏មានគោលបំណងបង្កើតឱកាសអាជីវកម្មឱ្យមានបណ្តាញទំនាក់ទំនងរវាងសមាជិកនៃសមាគមអតីតសិក្ខាកាម Keieijuku ឡាវ និងអតីតសិក្ខាកាមនៃកម្មវិធីបណ្តុះបណ្តាលធុរកិច្ចរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ផងដែរ។ ពួកយើងនឹងបន្តចូលរួមចំណែកក្មុងការពង្រឹងនិងពង្រីកអាជីវកម្មរវាងប្រជាជាតិទាំងពីរឲ្យកាន់តែប្រសើរឡើង។ Facebook Youtube Telegram

  • ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី៣១​

    ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី៣១ ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី៣១ នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក មានក្តីសមនស្សរីករាយដែលបានចូលរួម និងមានកិត្តិយសដែលស្ថាបនិករបស់យើងខ្ញុំបានក្លាយជាសមាជិករបស់ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ អំពីសកម្មភាពសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យធុរកិច្ចឯកជន រាប់បញ្ចូលទាំងការដោះស្រាយបញ្ហាប្រឈម ការរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក និង ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគ ការផ្តល់នូវវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ។ Facebook Youtube Telegram

  • ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី 1​

    ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី 1 នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ជាកម្មវិធីដ៏អស្ចារ្យមួយ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី 1 ក្នុងគោលបំណង ដើម្បីកំណើនកាន់តែប្រសើរ  ទៅលើសហគ្រាសធុនមីក្រូ តូច និងមធ្យម។កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម  វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ សហគ្រាសភ្នំពេញហ្វូតយ៉ាំមី បានទទួលប័ណ្ណសរសើរ ទៅលើការខិតខំប្រឹងប្រែងក្នុង ការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចក្នុងឧស្សាហកម្មបៃតង។ Facebook Youtube Telegram

  • អុីអ៊ែនអឹម យ៉ាំមី ដាក់តាំងបង្ហាញផលិតផលខ្មែរ ភ្លក់ដោយសេរី​

    អុីអ៊ែនអឹម យ៉ាំមី ដាក់តាំងបង្ហាញផលិតផលខ្មែរ ភ្លក់ដោយសេរី សប្បាយៗ ជួបជុំគ្រួសារថ្ងៃចុងសប្តាហ៍ កម្មវិធីបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម  (បឹងស្នោ) ក្នុងនោះក៏មានវត្តមាន អុីអ៊ែនអឹម យ៉ាំមី ដាក់តាំងបង្ហាញផលិតផលខ្មែរ ភ្លក់ដោយសេរី និងមានកម្មវិធីជាច្រើនផ្សេងទៀត។ បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) សួន អេកូ សាន់រ៉ាយ  Facebook Youtube Telegram

  • ការដាក់តាំងបង្ហាញផលិតផលនៅក្នុងកម្មវិធី “THAIFEX – ANUGA ASIA 2024” ​

    ការដាក់តាំងបង្ហាញផលិតផលនៅក្នុងកម្មវិធី “THAIFEX – ANUGA ASIA 2024” សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់អតិថិជន ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលបានចូលរួម និងទស្សនាស្តង់របស់ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក យើងខ្ញុំយ៉ាងច្រើនកុះករ ក្នុងការដាក់តាំងបង្ហាញផលិតផលនៅក្នុងកម្មវិធី “THAIFEX – ANUGA ASIA 2024” ហើយក៏សូមថ្លែងអំណរគុណទៅដល់ក្រសួង សមាគម អង្គការ នានា ដែលបានចូលរួមគាំទ្រ និងជ្រោមជ្រែងនៅក្នុងព្រឹត្តិការណ៍ដាក់តាំងបង្ហាញអំពីផលិតផលខ្មែរ នៅកាន់ទីផ្សារអន្តរជាតិ។នេះផងដែរ។ A big shoutout to everyone who came to visit our booth at THAIFEX – ANUGA ASIA 2024, the largest and most comprehensive…

  • ក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក មានកិត្តិយស បានផ្តល់កិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk)​

    ក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក មានកិត្តិយស បានផ្តល់កិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk) នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក មានកិត្តិយស បានផ្តល់កិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk) របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានជជែកទៅលើប្រធានបទស្ដីពីការត្រៀមខ្លួន និងការរៀបចំផលិតផលក្នុងសហគ្រាសរបស់ខ្លួន ដើម្បីអាចនាំចេញទៅស្រុកក្រៅបាន ដែលចែករំលែកដោយលោក ជា ចិត្រា ជាប្រធាន​ចាត់ការ​ទូទៅនៃក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក និងមានការចូលរួមពីសមាជិក សមាជិកាជាច្រើនរូប។

  • ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង បានចូលរួមក្នុងកម្មវិធី ពិព័រណ៍កសិកម្ម “ភូមិកសិផលខ្មែរ”​

    ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង បានចូលរួមក្នុងកម្មវិធី ពិព័រណ៍កសិកម្ម “ភូមិកសិផលខ្មែរ” ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក មានកិតិ្តយសដែលបានចូលរួមបង្ហាញអំពី ផលិតផលរបស់អុីអ៊ែនអឹម យ៉ាំមី នៅក្នុងកម្មវិធី  ពិព័រណ៍កសិកម្ម “ភូមិកសិផលខ្មែរ” ។ នៅជីបម៉ុងមេហ្គាម៉ល (271) Facebook Youtube Telegram

  • ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក មានកិតិ្តយសដែលបានចូលរួមធ្វើបទបង្ហាញអំពី ផលិតផល របស់អុីអ៊ែនអឹម យ៉ាំមី នៅក្នុងកម្មវិធី CJAP កំពុងបើកកម្មវិធីសម្រាប់ក្រុមទី 7 របស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។​

    ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក មានកិតិ្តយសដែលបានចូលរួមធ្វើបទបង្ហាញអំពី ផលិតផល របស់អុីអ៊ែនអឹម យ៉ាំមី នៅក្នុងកម្មវិធី CJAP កំពុងបើកកម្មវិធីសម្រាប់ក្រុមទី 7 របស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ រូបភាពខ្លះៗ

  • សមាគមសហគ្រិនស្ត្រីកម្ពុជា នៅក្រោមប្រធានបទ “វិធីសាស្ត្រអប់រំកូនអោយក្លាយជាអ្នកដឹកនាំសំរាប់សតវត្សទី21”

    សមាគមសហគ្រិនស្ត្រីកម្ពុជា នៅក្រោមប្រធានបទ “វិធីសាស្ត្រអប់រំកូនអោយក្លាយជាអ្នកដឹកនាំសំរាប់សតវត្សទី21” កាលពីព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤ នេះ អុីអ៊ែនអឹម យ៉ាំមីបានចូលរួមនៅកម្មវិធី របស់សមាគមសហគ្រិនស្ត្រីកម្ពុជា នៅក្រោមប្រធានបទ “វិធីសាស្ត្រអប់រំកូនអោយក្លាយជាអ្នកដឹកនាំសំរាប់សតវត្សទី21” ដោយមាន អ្នកស្រី សរ ម៉ុន្ថា នាយិកា សាលាសុីជីដាកម្ពុជា ជាវាគ្មិនផងដែរ ។ហើយនៅក្នុងគោលបំណង  1.បង្កើនភាពស្និតស្នាលក្ដីស្រឡាញ់ សាមគ្គីភាព ក្នុងក្រុមអោយកាន់តែប្រសើរ  2.ការយល់ច្បាស់អំពីសារៈប្រយោជន៍នៃការចូលរួមអោយកាន់តែប្រសើរ Facebook Youtube Telegram