នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក មានកិត្តិយស បានផ្តល់កិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk) របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលបានជជែកទៅលើប្រធានបទស្ដីពីការត្រៀមខ្លួន និងការរៀបចំផលិតផលក្នុងសហគ្រាសរបស់ខ្លួន ដើម្បីអាចនាំចេញទៅស្រុកក្រៅបាន ដែលចែករំលែកដោយលោក ជា ចិត្រា ជាប្រធានចាត់ការទូទៅនៃក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក និងមានការចូលរួមពីសមាជិក សមាជិកាជាច្រើនរូប។