នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ជាកម្មវិធីដ៏អស្ចារ្យមួយ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី 1 ក្នុងគោលបំណង ដើម្បីកំណើនកាន់តែប្រសើរ ទៅលើសហគ្រាសធុនមីក្រូ តូច និងមធ្យម។កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
សហគ្រាសភ្នំពេញហ្វូតយ៉ាំមី បានទទួលប័ណ្ណសរសើរ ទៅលើការខិតខំប្រឹងប្រែងក្នុង ការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចក្នុងឧស្សាហកម្មបៃតង។